fbpx

ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដឹកនាំប្រតិភូភាពយន្តកម្ពុជាចូលរួមសប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង លើកទី៥ ឆ្នាំ២០២៣

អត្ថបទដោយ ពិទូ
132 views

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្រី សួន រដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្របានដឹកនាំគណៈប្រតិភូភាពយន្តកម្ពុជា ចូលរួមនិងបើកសប្តាហ៍ភាពយន្តអន្តរជាតិ មេគង្គ-ឡានឆាង លើកទី៥ ឆ្នាំ២០២៣ នៅទីក្រុងគុនមីង ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។

ព្រឹត្តិការណ៍សប្តាហ៍ភាពយន្តនេះ មានការចូលរួមពីបណ្តាប្រទេសនៅតាមដងទន្លេមេគង្គ មាន ភូមា ថៃ ឡាវ កម្ពុជា និង វៀតណាម ដែលមានភាពយន្តប្រមាណ២០០ចូលរួមចាក់បញ្ចាំងរយៈពេល០១ខែក្នុងនោះភាពយន្តកម្ពុជា២ចំណងជើងក៏បានចូលរួមចាក់បញ្ចាំងផងដែរមាន “អំណោស្នេហ៍ថ្ងៃណាត់ជួប” និង “គ្រូប្រពន្ធល្អ”។

នៅក្នុងព្រឹត្តិការណ៍នេះក៏មានកិច្ចប្រជុំរវាងគណៈកម្មការស្ទូឌីយោភាពយន្តជាតិខេត្តយូណាននិងផលិតករមកពីប្រទេសនៅតាមដងទន្លេមេគង្គដើម្បីស្វែងកិច្ចសហប្រតិបត្តិក្នុងការផលិតភាពយន្តខ្លីរយៈពេល២០នាទី។

អត្ថបទពាក់ព័ន្ធ