fbpx

ឯកឧត្តម នេត ភក្រ្តា ៖ ជូនជាចំណេះដឹង! នេះជាត្រីព្រលូង ពីផែក្រចេះ

អត្ថបទដោយ ពិទូ
150 views

ត្រី​នេះ​មានឈ្មោះ​ពីរ នៅ​តូច​ហៅ «​ត្រី​ច្រឡឹង​» ពេលធំពេញ​វ័យកាលណាហៅថា «​ត្រី​ព្រលូង​» មានឈ្មោះ​វិទ្យាសាស្ត្រ (Leptobarbus rubripinna) មាន​ប្រវែង​ដងខ្លួន​ដល់​ប្រហែល ៥០ ស​.​ម​។

ត្រីនេះរស់នៅក្នុង​ទីជម្រក​ដូចជា ទន្លេ ស្ទឹង និង​តាម​តំបន់​វាលទំនាប​លិច​ទឹក និង​ជា​ប្រភេទ​ត្រី​ដែល​មិនអាច​រស់នៅក្នុង​ទឹក​ដែល​ពុំមាន​ចរន្ត​ចេញចូល​បានឡើយ​។ នៅក្នុង​រវាង​ខែមករា និង​កុម្ភៈ វា​ធ្វើចរាចរ​ផ្លាស់​ទី​ទៅក្នុង​ទន្លេមេគង្គ​លើ និង​វិល​ត្រឡប់មកវិញ​ក្នុង​ខែឧសភា ដល់​ខែមិថុនា​។ វា​ស៊ី​សត្វល្អិត និង​ផ្លែ​រុក្ខជាតិ​ជាច្រើន​ប្រភេទ បួ​ក​រួមទាំង​ផ្លែ​រុក្ខជាតិ​មាន​ជាតិពុល​ខ្ពស់ អាចធ្វើ​ឲ្យ​ពុល​ដល់​មនុស្ស​ដែល​ចាប់​វា​មក​បរិភោគបាន​។

«​ត្រី​ច្រឡឹង​» ឬ «​ត្រី​ព្រលូង​» ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List Data deficient (DD) ក្នុង​ឆ្នាំ ២០១១ ជា​ប្រភេទ​ត្រី​ដែល​ពុំមាន​ទិន្នន័យ​។​

​លក្ខណៈ​សម្គាល់​ត្រីច្រឡឹង ឬត្រីព្រលូង គឺមានទ្រនង់​ព្រុយ​ខ្នង​ទន់​មាន​ចំនួន ៩​ទ្រនង់​។ ទ្រនង់​ព្រុយ​គូទ​ទន់​មាន​ចំនួន ៨​ទ្រនង់​។ ពេល​នៅ​តូច មាន​ឆ្នូត​ខ្មៅ​តាម​ខ្សែបណ្តោយ​ដងខ្លួន​។ ព្រុយ​ពោះ ព្រុយ​គូទ និង​ព្រុយ​កន្ទុយ​ពណ៌​ក្រហម​។ មាន​ស្រកា​ធំៗ​។

សូមចូលរួមអភិរក្សត្រីកម្រៗសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

អត្ថបទពាក់ព័ន្ធ