fbpx

ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការទទួលជួបគណៈប្រតិភូនៃ Mansfield Foundation ប្រចាំសហរដ្ឋអាមេរិក

អត្ថបទដោយ រាជ មេសា
94 views

នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អមដោយថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននានានៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបគណៈប្រតិភូដែលជាសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវសហរដ្ឋអាមេរិក ដឹកនាំដោយលោក Frank Jannuzi ប្រធាន និងជានាយកប្រតិបត្តិនៃមូលនិធិ Mansfield ប្រចាំសហរដ្ឋអាមេរិក។

ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកឡើងអំពី គោលការណ៍គ្រឹះនៃគោលនយោបាយការបរទេសកម្ពុជា ទិសដៅអនាគតនៃគោលនយោបាយកម្ពុជា ដោយសង្កត់ធ្ងន់លើសញ្ញាណនៃអព្យាក្រឹត្យអចិន្ត្រៃយ៍ ការគាំទ្រប្រព័ន្ធពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ឯកឧត្តមបណ្ឌិត ក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាដែលជាចំណាប់អារម្មណ៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាពិភពលោកទាំងមូលរួមមាន៖ លទ្ធិប្រជាធិបតេយ្យ ការប្រែប្រួលអាកាសធាតុ សកលភាវូបនីយកម្ម ការញែកផ្តាច់រវាងមហាអំណាច និងភាពចាំបាច់នៃសន្តិភាព និងស្ថិរភាពនយោបាយសម្រាប់ការអភិវឌ្ឍនានា។

អត្ថបទពាក់ព័ន្ធ