fbpx

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបកម្មករ-កម្មការិនី និងណែនាំបើកប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ មុនភ្ជុំបិណ្ឌ

អត្ថបទដោយ ពិទូ
148 views

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួប និងធ្វើពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត តាមរោងចក្រ-សហគ្រាសចំនួន ១៨,០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារ ទី២៩ សីហា ២០២៣។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី បានពាំនាំការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនកម្មករ-និយោជិតទាំងអស់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅ និងជាទីស្រលាញ់។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានគូសបញ្ជាក់អំពីគុណបំណាច់នៃការតស៊ូ ដឹកនាំលះបង់ ដើម្បីកម្ពុជារបស់ថ្នាក់ដឹកនាំជំនាន់មុន ហើយបានបន្សល់ទុកសម្រាប់ថ្នាក់ដឹកនាំបច្ចុប្បន្ន នូវសមិទ្ធផលជាច្រើន សម្រាប់ប្រជាជនកម្ពុជាទាំងមូលនិយាយជារួម ព្រមទាំងជាពិសេសសម្រាប់បងប្អូនកម្មករ-និយោជិត បាន និង កំពុងទទួលបាន ដែលកើតចេញពីការដឹកនាំដោយផ្ទាល់របស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន រួមទាំងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។ សមិទ្ធផល និងអត្ថប្រយោជន៍នាថ្ងៃនេះ គឺមិនមែនកើតមកដោយចៃដន្យនោះទេ ហើយជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់យើងគ្រប់គ្នា រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាលដែលជាប្រតិបត្តិករក្នុងការអនុវត្តគោលនយោបាយ និងយន្តការផ្សេងៗសំដៅបម្រើដល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន ហើយជាគោលការណ៍គ្រឹះនៃការបែងចែកផលលាភប្រកបដោយសមធម៌។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រី បានដាក់ចេញនូវការណែនាំ និងប្រគល់ភារកិច្ចជូនដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដោយត្រូវអនុវត្តការងារអាទិភាពចំពោះមុខក្នុងឆ្នាំ២០២៣ ដូចជា៖ ១. ខិតខំសម្របសម្រួលប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ និងឱ្យបាន មុនការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ២. រៀបចំលិខិតបទដ្ឋានគតិយុត្តជាបន្ទាន់ ដើម្បីដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស ៣. រៀបចំដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេសប្រមាណ ១,៥លាននាក់ ៤.ត្រូវជំរុញការអនុវត្តកាតព្វកិច្ចហ្វឹកហ្វឺនកូនជាងឱ្យបានពេញលេញស្របតាមច្បាប់ស្តីពីការងារ ៥. យកចិត្តទុកដាក់ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយពេលសម្រាលកូនឱ្បបានល្អ និងកាន់តែមានភាពងាយស្រួល ៦. បង្កើតឱ្យមានកម្មវិធីប្រកួតប្រជែងលើប្រធានបទ ភាពសុខដមរមនានៅកន្លែងធ្វើការ ដើម្បីប្រែក្លាយ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤តទៅ។

សម្រាប់រយៈពេល២ឆ្នាំខាងមុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវ៖ ១. សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករ-និយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ២. សហការជាមួយភាគីពាក់ព័ន្ធ ជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាននៅតាមរោងចក្រដែលកំពុងដំណើរឱ្យបានសមរម្យសម្រាប់កម្មករ-និយោជិត ៣. សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្តូរជាបណ្តើរនូវមធ្យោបាយដឹកជញ្ជូនកម្មករ-និយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាកសុខភាពជាងមុន ត្រឹមឆ្នាំ២០២៧ ៤. ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់បងប្អូនកម្មករ-និយោជិតទាំងក្នុងប្រទេស និងក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និងកម្រិតជំនាញរបស់ខ្លួន។

ដោយឡែក នាថ្ងៃទី២១ កញ្ញា ២០២៣ ខាងមុខនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងឡើងថ្លែងសន្ទុរកថាក្នុងនាមកម្ពុជា ដែលជារដ្ឋអធិបតេយ្យស្មើមុខស្មើមាត់ ឋានៈជាសមាជិកអង្គការសហប្រជាជាតិ នៅក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក៕

អត្ថបទពាក់ព័ន្ធ