fbpx

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី​ដំបូង​ នីតិកាលទី៧​ នៃរដ្ឋសភា​ នៅវិមានសន្តិភាព

អត្ថបទដោយ ពិទូ
153 views

កាលពីព្រឹក ថ្ងៃព្រហស្បតិ៍​ ទី២៤​ សីហា​ ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី​ដំបូង​ នីតិកាលទី៧​ នៃរដ្ឋសភា​ នៅវិមានសន្តិភាព។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង នីតិកាលទី៧ នៃរដ្ឋសភា ប្រព្រឹត្តទៅ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងរដ្ឋមន្រ្តីមកពីក្រសួង ស្ថាប័នរបស់រដ្ឋ។

សុន្ទរកថាឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឧទ្ទេសនាម «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា នៅ វិមានសន្តិភាព។

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និង ទទួលបានសេចក្តីទុកចិត្តទាំងស្រុងពីរដ្ឋសភា ដើម្បីដឹកនាំរាជរដ្ឋាភិបាល នៅនីតិកាលទី ៧។

អត្ថបទពាក់ព័ន្ធ