ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃអង្គារ ០៣រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ រួមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាល ខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុង លី អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពក្រុមការងារចុះជួយដឹកនាំពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថភាពសង្គម នៅខេត្តព្រះសីហនុ ក្នុងសាលប្រជុំនៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ។
កិច្ចប្រជុំនេះ រួមមានការចូលរួមពី លោកឧត្តមសេនីយ៍ ប្រធាន និងអនុប្រធាននាយកដ្ឋានជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរងនគរបាល ខេត្ត ទទួលផែនជំនាញ សរុប៣០រូប។