fbpx

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អត្ថបទដោយ រាជ មេសា
123 views

ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអនុញ្ញាតឱ្យ លោកបណ្ឌិត Cosmas Zavazava នាយកការិយាល័យអភិវឌ្ឍន៍ទូរគមនាគមន៍ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union – ITU) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រទេសកម្ពុជា ជាមួយ ITU ព្រមទាំងបណ្តាប្រទេសសមាជិកផ្សេងៗទៀត។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក្រសួង បានដឹកនាំគណៈប្រតិភូ ទៅទស្សនកិច្ចមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (Community Tech Centre – CTC) នៅខេត្តតាកែវ និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ដើម្បីឈ្វេងយល់ពីការងារអាទិភាពក្នុងការអភិវឌ្ឍវិស័យនានារបស់ក្រសួងផងដែរ។

លោកបណ្ឌិត Cosmas Zavazava បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ITU និងកោតសរសើរចំពោះសមទ្ធិផលដែលក្រសួងសម្រេចបាន ជាពិសេសគឺគំនិតផ្តួចផ្តើមឱ្យមានមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ និងថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល verify.gov.kh

រាជធានីភ្នំពេញ | ព្រឹកថ្ងៃទី២២ កក្កដា ២០២៤d

អត្ថបទពាក់ព័ន្ធ