fbpx

ឯកឧត្ដមអគ្គលេខាធិការ ជា សេរីវឌ្ឍ បានដឹកនាំកិច្ចប្រជុំចែករំលែកបទពិសោធអំពីរដ្ឋាភិបាលឌីជីថល ជូនដល់ក្រុមការងារដឹកនាំ និងរៀបចំសភាអេឡិចត្រូនិក (e-Parliament) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា

អត្ថបទដោយ រាជ មេសា
101 views

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ជា សេរីវឌ្ឍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (អគ្គលេខាធិការដ្ឋាន គ.រ.ឌ.) និងក្រុមការងារបានអញ្ជើញចូលរួមកិច្ចប្រជុំចែករំលែកបទពិសោធអំពីការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំសភាអេឡិចត្រូនិក (e-Parliament) នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា សម្រាប់ជាធាតុចូលក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងការរៀបចំសភាអេឡិចត្រូនិក។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការធ្វើបទបង្ហាញអំពីថ្នាលនិងសេវារដ្ឋាភិបាលឌីជីថល ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ព្រមទាំងបេសកកម្ម របស់ គ.រ.ឌ. ក្នុងការចូលរួមគាំទ្រការធ្វើបរិវត្តកម្មឌីជីថលនៅតាមក្រសួង ស្ថាប័ន។ ក្នុងនោះផងដែរ ក៏មានជាការចែករំលែកបទពិសោធក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងការផ្តល់ធាតុចូលក្នុងគំនិតផ្តួចផ្តើមកសាង “សភាឌីជីថល” និងការកសាងប្រព័ន្ធបោះឆ្នោតឌីជីថលក្នុងពេលប្រជុំសភាផងដែរ។

អត្ថបទពាក់ព័ន្ធ