fbpx

ឯកឧត្តម ស៊ូ សុជាតិ បានអញ្ជើញចូលរួមជាគណៈអធិបតី និងផ្ដល់សុន្ទរកថាគន្លឹះស្តីពី “ទីផ្សារមូលបត្រ និងអភិបាលកិច្ចសាជីវកម្ម៖ កត្តាគន្លឹះក្នុងការជំរុញនូវនិរន្តភាពអាជីវកម្ម” នៅក្នុងជំនួបសហគ្រិនវ័យក្មេង លើកទី៣ ស្តីពី “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ” នៅ វាយោ នរា

អត្ថបទដោយ រាជ មេសា
81 views

រសៀលថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយសហការី បានអញ្ជើញចូលរួមជាគណៈអធិបតី និងផ្ដល់សុន្ទរកថាគន្លឹះស្តីពី “ទីផ្សារមូលបត្រ និងអភិបាលកិច្ចសាជីវកម្ម៖ កត្តាគន្លឹះក្នុងការជំរុញនូវនិរន្តភាពអាជីវកម្ម” នៅក្នុងជំនួបសហគ្រិនវ័យក្មេង លើកទី៣ ស្តីពី “ការត្រៀមខ្លួន ដើម្បីទទួលបានការវិនិយោគ” នៅ វាយោ នរា។ នៅក្នុងកម្មវិធីនេះ ឯកឧត្តមប្រតិភូ បានលើកឡើងពីសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្ម, សក្តានុពល និងអត្ថប្រយោជន៍នៃការកៀរគរទុនតាមរយៈទីផ្សារមូលបត្រ ដើម្បីពង្រីក និងលើកកម្ពស់នូវនិរន្តរភាពអាជីវកម្ម ក៏ដូចជាកិច្ចការងារដែល ន.ម.ក. បាននិងកំពុងរៀបចំដើម្បីបំពេញបន្ថែមសម្រាប់ជាជម្រើសរបស់ក្រុមហ៊ុនក្នុងការស្វែងហិរញ្ញប្បទានតាមរយៈឧបករណ៍ហិរញ្ញវត្ថុផ្សេងៗទៀត ដូចជា Crowdfunding និងហិរញ្ញប្បទានពីបុគ្គលទៅបុគ្គល។ នៅក្នុងកម្មវិធីនេះ មានការចូលរួមពីសមាជិកនៃ YEAC។

អត្ថបទពាក់ព័ន្ធ