fbpx

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា

អត្ថបទដោយ រាជ មេសា
137 views

ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.) អមដោយ ឯកឧត្តមបណ្ឌិត វិន ភក្តី អគ្គនាយករង នៃ ន.ម.ក. បានដឹកនាំសហការីជួបប្រជុំពិភាក្សាជាមួយសមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា ដោយមានការចូលរួមពីតំណាងឈ្មួញជើងសាឧបករណ៍និស្សន្ទទាំងអស់ ដែលទទួលបានអាជ្ញាបណ្ណឬការអនុញ្ញាតពី ន.ម.ក.។ នៅក្នុងកិច្ចប្រជុំ ឯកឧត្តមប្រតិភូ បានផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងផែនការសកម្មភាពរបស់សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ទនៅកម្ពុជា។ កិច្ចប្រជុំនេះ បានបញ្ចប់ទៅដោយរលូន និងប្រកបដោយផ្លែផ្កាខ្ពស់។

អត្ថបទពាក់ព័ន្ធ