182
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងតាមបណ្តាញសង្គមនាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើគម្រោងសាងសង់ផ្លូវល្បឿនលឿនខ្សែទី២ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងកំពុងសិក្សាលើគម្រោងការសាងសង់ផ្លូវល្បឿនលឿនខ្សែទី៣ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។
តាមឯកឧត្តម ស៊ុន ចាន់ថុល ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនខ្សែទី១របស់កម្ពុជា មានប្រវែង ១៨៧,០៥គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្ដាល កំពង់ស្ពឺ និងខេត្តកោះកុង។