fbpx

ក្រុមហ៊ុន Huawei Technologies Co បានបង្ហាញស៊េរីស្មាតហ្វូនដែលអាចបត់បានម៉ូដែល Pocket 2

អត្ថបទដោយ ពិទូ
111 views

ក្រុមហ៊ុន Huawei Technologies Co បានបង្ហាញស៊េរីស្មាតហ្វូនដែលអាចបត់បានម៉ូដែល Pocket 2 ចុងក្រោយបំផុតរបស់ខ្លួន បន្ទាប់ពីក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនក្នុងរយៈពេល 2 សប្តាហ៍ដំបូងនៃឆ្នាំ 2024។

ការផ្លាស់ប្តូរនេះក៏បានកើតឡើងផងដែរ នៅពេលដែលក្រុមហ៊ុន Huawei បានបង្រួបបង្រួមតំណែងរបស់ខ្លួននៅក្នុងផ្នែកស្មាតហ្វូនដែលអាចបត់បានរបស់ប្រទេសចិនក្នុងនាមជាអ្នកលក់កំពូលចំពេលមានការប្រកួតប្រជែងកាន់តែខ្លាំងពីOppo និង Samsung របស់កូរ៉េខាងត្បូង។

លោក Yu Chengdong នាយកប្រតិបត្តិនៃផ្នែក Device របស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Huawei ដែលមានមូលដ្ឋាននៅShenzhen ក្នុងខេត្ត Guangdong ឥឡូវនេះមានចំនួន 51.2 ភាគរយនៃទីផ្សារស្មាតហ្វូនដែលអាចបត់បានរបស់ប្រទេសចិន។

Smartphones ដែលអាចបត់បានត្រូវបានប្រកាសថាជាព្រំដែនថ្មីនៅក្នុងបច្ចេកវិទ្យាទូរស័ព្ទ។ បច្ចុប្បន្ននេះ ស្មាតហ្វូនដែលអាចបត់បានក្នុងរចនាបទclamshell លក់បានប្រសើរជាងស្មាតហ្វូនដែលអាចបត់បានដូចថេប្លេតក្នុងចំណោមអ្នកប្រើប្រាស់ជាស្ត្រី។

Yu បាននិយាយថា ម៉ូដែលថ្មីនេះមានតម្លៃចាប់ពី 7,499 យន់ (1,042 ដុល្លារ)។ Pocket 2 បំពាក់កញ្ចក់កាមេរ៉ាទំនើប និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលអាចជួយអ្នកប្រើប្រាស់ចាប់យករូបភាព និងវីដេអូបានប្រសើរជាងមុន។

អត្ថបទពាក់ព័ន្ធ