ក្រុមហ៊ុន Hyundai Motor និង Kia របស់កូរ៉េខាងត្បូងកំពុងប្រមូលរថយន្តជិត 92,000 គ្រឿងនៅក្នុងសហរដ្ឋអាមេរិកដោយសារតែហានិភ័យនៃការឡើងកម្តៅរថយន្ត។
ការប្រមូលមកវិញនេះប៉ះពាល់ដល់ម៉ូដែលមួយចំនួន ហើយកើតចេញពីបញ្ហាផ្នែកអគ្គិសនីក្នុងស្នប់ប្រេងបញ្ជូន ដែលអាចឡើងកម្ដៅ។
ក្រុមហ៊ុនបានណែនាំឲ្យម្ចាស់យានយន្តចតនៅខាងក្រៅ និងឆ្ងាយពីអគាររហូតដល់មានការត្រួតពិនិត្យ។
នេះគឺជាការប្រមូលរថយន្តម៉ាក Hyundai និង Kia មកវិញជាបន្តបន្ទាប់ដែលទាក់ទងនឹងប្រព័ន្ធភ្លើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ពាក់ព័ន្ធនឹងការប្រមូលមកវិញចុងក្រោយនេះ ក្រុមហ៊ុន Kia បាននិយាយថា មានរបាយការណ៍ចំនួនប្រាំមួយអំពី “ឧប្បត្តិហេតុកម្ដៅ” ប៉ុន្តែមិនមានការរងរបួសនោះទេ។
ក្រុមហ៊ុន Hyundai បាននិយាយថា ខ្លួនមានរបាយការណ៍ស្រដៀងគ្នាចំនួន 4 ហើយក៏មិនបានកត់ត្រាគ្រោះថ្នាក់ របួស ឬស្លាប់ដោយសារបញ្ហានេះដែរ។
Hyundai បាននិយាយថា ហានិភ័យនៃអគ្គីភ័យ ការឡើងកំដៅអាចបង្កឱ្យមានសៀគ្វីខ្លីប៉ះពាល់ដល់ឧបករណ៍បញ្ជារថយន្តផ្សេងទៀត។
រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិសហរដ្ឋអាមេរិក (NHTSA) បាននិយាយថា “ម្ចាស់រថយន្តត្រូវបានណែនាំឱ្យចតនៅខាងក្រៅផ្ទះ និងឆ្ងាយពីអគារ ហូតដល់មានការជួសយជុល និងការយកត្រឡប់មកត្រួតពិនិត្យវិញបានបញ្ចប់” ។