ទីភ្នាក់ងារភ្នំភ្លើងឥណ្ឌូណេស៊ីនៅថ្ងៃព្រហស្បតិ៍ ទី ១៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្កើនកម្រិតប្រកាសអាសន្ននៃភ្នំភ្លើង Ibu ដល់កម្រិតខ្ពស់បំផុតបន្ទាប់ពីបានកត់ត្រាការផ្ទុះចំនួន ៦ ដងចាប់តាំងពីចុងសប្តាហ៍។ ទីភ្នាក់ងារនេះក៏បានព្រមានអ្នករស់នៅក្បែរនោះកុំឱ្យចូលមកជិតភ្នំភ្លើងដែលមានទីតាំងនៅលើកោះដាច់ស្រយាល Halhamera ។
ភ្នាក់ងារខាងលើ បានព្រមានអ្នកស្រុកក្នុងរង្វង់ ៤ គីឡូម៉ែត្រឱ្យនៅឆ្ងាយពីភ្នំ ហើយបានណែនាំឱ្យពាក់ម៉ាស់ និងវ៉ែនតា ប្រសិនបើមានផេះហៀរចេញ។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូនេស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើផែនការជម្លៀសខ្លួនប្រជាជនណាមួយឡើយ។ ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅលើមហាសមុទ្រប៉ាស៊ីហ្វិក “Ring of Fire” និងមានភ្នំភ្លើងចំនួន 127 ។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ភ្នំភ្លើង Ruang របស់ Sulawesi ខាងជើងបានផ្ទុះឡើង ដោយបានបញ្ចេញកម្អែរភ្លើង។ ការផ្ទុះនេះបានជំរុញឱ្យអាជ្ញាធរជម្លៀសមនុស្សជាង 12,000 នាក់នៅលើកោះក្បែរនោះ។