ក្រុមហ៊ុន Apple អាចនឹងធ្វើការបញ្ចេញទូរស័ព្ទ iPhone ស៊េរីថ្មីដែលមានតម្លៃថ្លៃបំផុត អមជាមួយម៉ូដែល Pro និង Pro Max។
តាមការបញ្ជាក់ពីលោក Mark Gurman ដែលជាអ្នកតាមដានព្រឹត្តិការណ៍បច្ចេកវិទ្យាដ៏ជំនាញម្នាក់បាននិយាយថា Apple អាចនឹងធ្វើការបញ្ចេញ ទូរស័ព្ទ iPhone Ultra ដែលជាម៉ូដែលមួយខ្ពស់ជាង iPhone Pro និង iPhone Pro Max។ ចំពោះពេលវេលានៃការមកដល់ទីផ្សារនៃទូរស័ព្ទនេះ ប្រភពខាងលើបានឱ្យដឹងថា ម៉ូដែល iPhone Ultra អាចមកដល់នៅក្នុងឆ្នាំ 2024 អមជាមួយ ស៊េរី iPhone 16។
នាពេលកន្លងមក CEO របស់ Apple គឺលោក Tim Cook ធ្លាប់បាននិយាយថា អតិថិជនរបស់ iPhone មានឆន្ទៈក្នុងការថែមលុយបន្ថែមដើម្បីទទួលបានអ្វីដែលល្អបំផុតតាមការចង់បានរបស់ពួកគេ។ ប៉ុន្តែលោក មិនបានបញ្ជាក់ច្បាស់លាស់ថា Apple នឹងតម្លើងថ្លៃលើទូរស័ព្ទ iPhone ស៊េរីចុងក្រោយ ឫ យ៉ាងណានៅឡើយទេ។ តាមព័ត៍មានដែលបានបែកធ្លាយកន្លងមក បានបង្ហើបថា ស៊េរី iPhone 15 នឹងមានតម្លៃថ្លៃជាមួយ iPhone 14 នៅពេលដែលវាត្រូវបានប្រកាស និង ដាក់លក់ដំបូងនៅលើទីផ្សារ៕