fbpx

គម្រោងប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ

អត្ថបទដោយ រាជ មេសា
127 views

រាជធានីភ្នំពេញ៖ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាចូលរួមពិនិត្យប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

ប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹក មានដូចខាងក្រោម៖

១៖ គម្រោងស្ទឹងតូច មានប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រ គិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងមានកម្ពស់ ៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។

២៖ ប្រព័ន្ធប្រឡាយជើងឯក មានប្រវែងសរុប ២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី ៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន ៣កន្លែង ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

៣៖ ការស្តារប្រឡាយព្រែកហូរ មានប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះប្រឡាយរៀបថ្ម ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុង ៣,៧គីឡូម៉ែត្រប្រឡាយព្រែកហូរ ដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចនៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ៕

អត្ថបទពាក់ព័ន្ធ