fbpx

ឪពុកម្តាយ នៅអុីស្រាអែល ត្រូវបានណែនាំឱ្យលុប App បណ្តាញសង្គម ចេញពីទូរស័ព្ទកូនៗរបស់ពួកគេ

អត្ថបទដោយ ពិទូ
151 views

ឪពុកម្តាយជនជាតិជ្វីហ្វ មួយចំនួនត្រូវបានសាលារៀនប្រាប់ឱ្យលុប App បណ្តាញសង្គមចេញពីទូរស័ព្ទរបស់កូនៗរបស់ពួកគេ បន្ទាប់ពីមានសង្រ្គាមអ៊ីស្រាអែល-ហ្គាហ្សា។ កង្វល់ចម្បងមួយគឺជុំវិញវីដេអូចំណាប់ខ្មាំងដែលអាចត្រូវបានគេចែករំលែក ដែលពួកគេនិយាយថាអាចបង្កឱ្យមានផលប៉ះពាល់ដល់ក្មេងៗ ។

ការ​ព្រមាន​នេះ​កំពុង​តែ​ផ្សព្វផ្សាយ​មិន​ត្រឹម​តែ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នៅ​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស​ផង​ដែរ។ វីដេអូ​ជន​ស៊ីវិល​ត្រូវ​បាន​គេ​សម្លាប់​ត្រូវ​បាន​គេ​ចែក​ចាយ​តាម​អ៊ីនធឺណិត។ សាលារៀនមួយចំនួននៅក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល បាននឹងកំពុងទំនាក់ទំនងសារទៅកាន់ឪពុកម្តាយ ដើម្បីលុបកម្មវិធី បណ្តាញសង្គមចេញពីទូរស័ព្ទរបស់កូនៗពួកគេ។ នៅកន្លែងផ្សេងទៀត សាលារៀនមួយក្នុងរដ្ឋ New Jersey ក្នុងសហរដ្ឋអាមេរិក បានផ្ញើអ៊ីមែលទៅឪពុកម្តាយ ដែលស្នើឱ្យពួកគេប្រាប់កូនរបស់ពួកគេឱ្យលុប Social Media App ចេញពីទូរស័ព្ទ។ “អ្នកចិត្តសាស្រ្តក្នុងតំបន់បានទាក់ទងមកយើង ហើយបានជូនដំណឹងដល់យើងថា រដ្ឋាភិបាលអ៊ីស្រាអែល កំពុងជំរុញឱ្យឪពុកម្តាយប្រាប់កូនរបស់ពួកគេឱ្យលុប Instagram និង TikTok ជាបន្ទាន់” ។

សាលាមួយទៀតនៅញូវយ៉ក សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនកំពុងលើកទឹកចិត្តឪពុកម្តាយឱ្យតាមដានការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ និងដើម្បី “ពិភាក្សាអំពីរបៀបជៀសវាងការបើកវីដេអូទាំងនេះ និងអ្វីដែលត្រូវធ្វើប្រសិនបើពួកគេជួបប្រទះ រូបភាព និងវីដេអូដែលគេបាន ផ្សព្វផ្សាយបែបនេះ”។ បណ្តាញសង្គមត្រូវបាន បង្ហោះជាពាសពេញទៅដោយរូបភាព និងវីដេអូដែលគួរឱ្យរំខាន ចាប់តាំងពីការវាយប្រហារពីពួកហាម៉ាស់។ 

លោក David Lange ដែលជាអ្នកគ្រប់គ្រងក្រុមតស៊ូមតិរបស់អ៊ីស្រាអែល Israellycool បានប្រាប់ BBC ថា សាលាកូនស្រីរបស់លោក បានទាក់ទងសារនៅលើ Group WhatsApp ឪពុកម្តាយដោយលើកទឹកចិត្តឪពុកម្តាយឱ្យលុប TikTok ចេញពីទូរស័ព្ទរបស់កូនពួកគេ។អង្គការជ្វីហ្វ ផ្សេងទៀតបានណែនាំឪពុកម្តាយឱ្យតាមដានសកម្មភាពតាមអ៊ីនធឺណិតរបស់កូនពួកគេដើម្បីកាត់បន្ថយការប៉ះពាល់នឹងអំពើហិង្សា៕

អត្ថបទពាក់ព័ន្ធ