ភរិយារបស់មហាសេដ្ឋីចិន Jack Ma លោកស្រី Zhang Ying បានទិញអចលនទ្រព្យ ជាប្រភេទ Shop House ចំនួន 3 នៅជិតតំបន់ Chinatownក្នុង ប្រទេសសិង្ហបុរីក្នុងតម្លៃប្រហែល 37.1 លានដុល្លារ។
គេហទំព័រ Business Times បានរាយការណ៍ថា អចលនទ្រព្យទាំងបីដែលមានទីតាំងនៅផ្លូវ 70, 71 និង 72 Duxton Road មានទំហំសរុប 300 ម៉ែត្រការ៉េ ដែលមានន័យថាតម្លៃ 123,333 ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃហាងឆេងនេះ ខ្ពស់ជាងជិតបួនដង បើធៀបជាមួយ Shop House ស្រដៀងគ្នានៅលើផ្លូវ Duxton ដែលជាតំបន់លក់អាហារដ៏ល្បីនៅក្នុងប្រទេសសិង្ហបុរី។ អចលនទ្រព្យនៅតំបន់ដែលបានរៀបរាប់ខាងលើ ជាធម្មតាត្រូវបានចុះបញ្ជីនៅក្រោម 32,280 ដុល្លារក្នុងមួយម៉ែត្រការ៉េ។
គួរឱ្យដឹងថា អគារទាំងបីជាន់ទាំងនេះកំពុងស្ថិតក្នុងការជួសជុល។ ក្រោយការសាងសង់ ជាន់ផ្ទាល់ដីនៃ Shop House ទាំងនេះនឹងត្រូវប្រែក្លាយជាភោជនីយដ្ឋាន ខណៈជាន់ខាងលើនឹងត្រូវប្រើប្រាស់ជាការិយាល័យ៕