fbpx

លោក James Cameron ផលិតករភាពយន្តរឿង Avatar ថា រឿង​ Avatar 3 នឹងចេញនៅចុងឆ្នាំ 2025

អត្ថបទដោយ ពិទូ
217 views

លោក James Cameron ផលិតករភាពយន្តរឿង Avatar ថានឹងចំណាយពេលពីរឆ្នាំលើ Post-Production សម្រាប់រឿង Avatar 3 ។

ផលិតករភាពយន្តវ័យ 69 ឆ្នាំរូបនេះបានគូសបញ្ជាក់ថា ភាពយន្ត Avatar 3 ដែលនឹងចេញនាពេលខាងមុខ ត្រូវការពេល 2 ឆ្នាំសម្រាប់ការងារ Post-Production ហើយទំនងនឹងអាចដាក់បញ្ចាំងក្នុងរោងកុន នៅចុងឆ្នាំ 2025 ។

ថ្លែងនៅក្នុងកម្មវិធីមួយសម្រាប់ទូរទស្សន៍ New Zealand លោក James Cameron បាននិយាយថា “យើងកំពុងស្ថិតក្នុងរយៈពេលពីរឆ្នាំដ៏មមាញឹកបំផុតនៃការផលិត និងការងារកាត់តផ្សេងៗ ក្រោយការថតបានបញ្ចប់រួចរាល់នៅពេលនេះ ដូច្នេះរឿង Avatar 3 នឹងអាចចេញនៅក្នុងអំឡុងបុណ្យណូអែល ឆ្នាំ 2025″។

កន្លងមក Disney ធ្លាប់បានប្រកាសខ្សែភាពយន្តចំនួន 3 បន្ទាប់នៅក្នុងប្រភេទរឿង sci-fi franchise ដោយត្រូវបានពន្យារពេលមួយឆ្នាំ ដោយ Avatar 3 នឹងមកដល់រោងភាពយន្តនៅថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2025 ខណៈពេលដែល Avatar 4 នឹងមកបន្តបន្ទាប់នៅ 4 ឆ្នាំទៀត ដោយ Avatar 5 រំពឹងថានឹងមានកាលបរិច្ឆេទដូចគ្នាក្នុងឆ្នាំ 2031៕

អត្ថបទពាក់ព័ន្ធ