fbpx

ជប៉ុន ផលិតបានមនុស្សយន្តកម្ពស់ជាង​ 4 ម៉ែត្រ ដាក់លក់ក្នុងតម្លៃ 3លានដុល្លារអាមេរិក

អត្ថបទដោយ ពិទូ
402 views

ក្រុមហ៊ុន Tsubame Industries ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានបង្កើតមនុស្សយន្តកង់បួនដែលមានកម្ពស់ 4.5 ម៉ែត្រ មើលទៅដូចជា “Mobile Suit Gundam” ពីភាពយន្ត គំនូរជីវចលជប៉ុនដ៏ពេញនិយម ហើយមនុស្សយន្តរ៉ូបូតនេះ ត្រូវបានគេដាក់លក់ក្នុងតម្លៃ 3 លានដុល្លារអាមេរិក។ 

មនុស្សយន្តនេះមានម៉ូនីទ័រ និងទទួលរូបភាពពីកាមេរ៉ាដែលភ្ជាប់ទៅផ្នែកខាងក្រៅ ដូច្នេះអ្នក អាចគ្រប់គ្រងនិង បញ្ជាដៃរបស់មនុស្សយន្តនេះ ដោយប្រើ Joysticks ពីខាងក្នុងខ្លួនរបស់វា។មនុស្សយន្តដែលមានតម្លៃ 3លានដុល្លារនេះ មានទម្ងន់ 3.5 តោន ដែលនឹងត្រូវដាក់បង្ហាញក្នុងកម្មវិធី Japan Mobility Show នៅចុងខែ តុលា ឆ្នាំ 2023នេះ។ 

លោក Ryo Yoshida នាយកប្រតិបត្តិនៃក្រុមហ៊ុន Tsubame Industries ដែលមានវ័យ 25 ឆ្នាំបាននិយាយថា “ប្រទេសជប៉ុនពិតជាពូកែខាងគំនូរជីវចល ហ្គេម មនុស្សយន្ត និងរថយន្ត ដូច្នេះខ្ញុំគិតថាពិតជាអស្ចារ្យណាស់ប្រសិនបើខ្ញុំអាចបង្កើតផលិតផលដែលបង្រួមធាតុទាំងអស់នេះទៅជាតែរបស់មួយ”។ លោកបន្តថា “ខ្ញុំចង់បង្កើតអ្វីមួយដែលនិយាយថា “នេះគឺជាប្រទេសជប៉ុន” ។ 

លោក Yoshida គ្រោងនឹងសាងសង់ និងលក់ម៉ាស៊ីនចំនួន 5 សម្រាប់មនុស្សយន្តនេះ ប៉ុន្តែសង្ឃឹមថាថ្ងៃណាមួយមនុស្សយន្តនេះអាចត្រូវបានប្រើប្រាស់សម្រាប់ការសង្គ្រោះគ្រោះមហន្តរាយ ឬនៅក្នុងឧស្សាហកម្មអវកាស។ លោក Yoshida ចាប់​អារម្មណ៍​ក្នុង​ការ​ផលិត​តាំងពី​នៅតូច ដោយ​រៀន​ពី​វិធី​ផ្សារដែក​របស់​ជីតាលោក ហើយ​បន្ទាប់​មក​បាន​រក​ឃើញ​ក្រុមហ៊ុន​ដែល​ផលិត​ដៃ​សិប្បនិម្មិត myoelectric។ លោក​បាន​និយាយ​ថា លោក​ចង់​រក្សា​ភាព​ប្រកួតប្រជែង​របស់​ប្រទេស​ជប៉ុន ​ក្នុង​ការ​ផលិត​ឲ្យ​នៅ​ស្ថិតស្ថេរ៕

អត្ថបទពាក់ព័ន្ធ