fbpx

ជប៉ុន​ ត្រៀមប្រើប្រាស់មនុស្សយន្តដើម្បីដឹកជញ្ជូនអាហារ ជំនួសឱ្យការដឹកជញ្ជូនតាមម៉ូតូ

អត្ថបទដោយ ពិទូ
94 views

Uber Eats នៅប្រទេសជប៉ុន ឆាប់ៗនេះនឹងបញ្ចេញមនុស្សយន្ត robot ដើម្បីដឹកជញ្ជូនអាហារ ដល់អតិថិជននៅតាមផ្លូវក្នុងទីក្រុងតូក្យូ។ ក្រុមហ៊ុន Uber បានប្រកាសពីភាពជាដៃគូកាលពីពេលថ្មីៗនេះ រវាងក្រុមហ៊ុនរ៉ូបូត Cartken និងក្រុមហ៊ុនជប៉ុន Mitsubishi Electric ដើម្បីចាប់ផ្តើមដំណើរការមនុស្សយន្តដឹកជញ្ជូនតាមដងផ្លូវ ដែលនឹងចាប់ផ្តើមចែកចាយការបញ្ជាទិញ Eats នៅក្នុងតំបន់មួយចំនួននៃទីក្រុងតូក្យូចាប់ពីខែក្រោយ។

ប្រទេសជប៉ុននឹងក្លាយជាទីផ្សារអន្តរជាតិដំបូងគេដែលមានការដឹកជញ្ជូនដោយស្វ័យប្រវត្តិ នៅលើ Uber Eats ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសជប៉ុន នេះមិនមែនជារឿងចម្លែកទេក្នុងការទទួលយកជំនួយការមនុស្សយន្តនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ហើយបណ្តាញភោជនីយដ្ឋានដ៏ពេញនិយមជាច្រើនបានប្រើប្រាស់ មនុស្សយន្តអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

មនុស្សយន្តម៉ូដែល C របស់ Cartken នឹងត្រូវចែកចាយអាហារ និងរុករកតាមចិញ្ចើមផ្លូវនៃទីក្រុងតូក្យូ ហើយប្រតិបត្តិការនេះនឹងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Mitsubishi Electric ដែលជាផ្នែកមួយនៃភាពជាដៃគូ។ មនុស្សយន្តម៉ូដែល C របស់ Cartken ប្រើប្រាស់ AI និងបច្ចេកវិទ្យាចក្ខុវិស័យកុំព្យូទ័រ។

មនុស្សយន្តដែលឆ្លងកាត់ចិញ្ចើមផ្លូវត្រូវបានរចនាឡើងដើម្បីបញ្ចៀសឧបសគ្គ និងឈប់នៅភ្លើងស្តុប។ ពួកគេធ្វើដំណើរក្នុងល្បឿនប្រហាក់ប្រហែលនឹងមនុស្សធំដែលកំពុងដើរ ​​ហើយត្រូវបានបំពាក់ជាមួយនឹងធុងដាក់ទំនិញដែលត្រូវបានរចនាឡើងដើម្បីរក្សាអាហារនៅសីតុណ្ហភាពសមស្របអំឡុងពេលដឹកជញ្ជូន។

ប្រទេសជប៉ុន ដែលថ្មីៗនេះ របូតតំណែងជាប្រទេសមហាអំណាចសេដ្ឋកិច្ចទីបីរបស់ពិភពលោក បាននិងកំពុងប្រជែងជាមួយនឹងចំនួនប្រជាជនវ័យចំណាស់ និងការថយចុះកម្លាំងពលកម្មអស់រយៈពេលជាច្រើនឆ្នាំមកនេះ ដែលបានក្លាយជាឧបសគ្គ លើវិស័យដឹកជញ្ជូនរបស់ខ្លួន៕

អត្ថបទពាក់ព័ន្ធ