Jungkook សមាជិកក្រុមចម្រៀងកំពូល K-pop BTS បាននិយាយកាលពីថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថារូបលោកនឹងចាប់ផ្តើមចូលបម្រើយោធា ក្នុងខែធ្នូ ខាងមុខនេះ បន្ទាប់ពីទីភ្នាក់ងារគ្រប់គ្រងរបស់ក្រុម BTS បាននិយាយថាសមាជិក BTS ទាំង៧នាក់ កំពុងស្ថិតនៅជំហាន ដើម្បីបំពេញកាតព្វកិច្ចយោធា របស់ពួកគេ។
ក្រុម BTS កំពុងសម្រាកបណ្ដោះអាសន្ន ហើយជាក្រុមដែលមានសមាជិក 3 នាក់ក្នុងចំណោមសមាជិក 7 នាក់ដែលកំពុងបំពេញកាតព្វកិច្ចយោធា ឱ្យប្រទេសកូរ៉េខាងត្បូង។ កាលពីថ្ងៃពុធ ភ្នាក់ងារគ្រប់គ្រងរបស់ BTS បាននិយាយថា នៅសល់បួននាក់ទៀតគឺ RM, Jimin, V, និង Jung Kook បានចាប់ផ្តើមដំណើរការចុះឈ្មោះចូលទាហានហើយ។
Jung Kook បាននិយាយនៅក្នុងសារដាច់ដោយឡែកមួយទៅកាន់អ្នកគាំទ្រ ថា “ខែធ្នូខាងមុខនេះ…បន្ទាប់ពីខ្ញុំត្រលប់មកវិញ ខ្ញុំសន្យាថាខ្ញុំនឹងតែបន្តអាជីពជាតារាចម្រៀង” ។ អ្នកវិភាគបាននិយាយថា ជាមួយនេះ សមាជិកទាំងប្រាំពីរត្រូវបានគេរំពឹងថានឹងបញ្ចប់កាតព្វកិច្ចយោធា របស់ពួកគេនៅពាក់កណ្តាលឆ្នាំ ២០២៥ ៕