fbpx

តារា K-pop រូបស្រស់ Lisa ចាយលុយជាង 5 លានដុល្លារ ទិញលំនៅដ្ឋានថ្មី

អត្ថបទដោយ ពិទូ
108 views

Lisa សមាជិកក្រុម Blackpink ដ៏ល្បីល្បាញរបស់ K-pop ត្រូវបានគេរាយការណ៍ថាបានទិញ លំនៅដ្ឋានមួយ ដែលមានទីតាំងនៅសង្កាត់ Seongbuk នៃទីក្រុងសេអ៊ូលក្នុងតម្លៃ 7.5 ពាន់លានវ៉ុន (5.5 លានដុល្លារអាមេរិក)។

Yahoo រាយការណ៍ថា ក្នុងការប្រារព្ធខួបកំណើតគម្រប់ 27 ឆ្នាំរបស់នាងកាលពីថ្ងៃពុធ តារា K-pop រូបនេះ បានចែករំលែកវីដេអូមួយនៅលើ ឆាណែល YouTube របស់នាង ផ្តល់ឱ្យអ្នកគាំទ្របានទស្សនាផ្ទះថ្មីតម្លៃជាង 5 លានដុល្លាររបស់នាង។ វីដេអូនោះបង្ហាញពីបន្ទប់ទទួលភ្ញៀវ ដែលតុបតែងជាមួយប៉េងប៉ោងដោយមិត្តភក្តិ និងបុគ្គលិករបស់នាងសម្រាប់ឱកាសពិសេស។ Lisa បានក្លាយជាម្ចាស់លំនៅដ្ឋាននេះ នៅដើមឆ្នាំ 2023 ដែលពីមុនគឺជាទ្រព្យសម្បត្តិរបស់ឧកញ៉ាម្នាក់ជនជាតិកូរ៉េខាងត្បូង។ លំនៅដ្ឋាននេះមានបន្ទប់ក្រោមដី រួមជាមួយនឹងជាន់ខាងលើពីរ។

មានឈ្មោះដើមថា Pranpriya Manoban តារា K-pop រូបស្រស់ Lisa បានបង្ហាញខ្លួនជាលើកដំបូងជាមួយក្រុមចម្រៀងនារីកូរ៉េខាងត្បូង Blackpink ក្នុងឆ្នាំ 2016 និងចាប់ផ្តើមអាជីពទោលនៅឆ្នាំ 2021 ជាមួយនឹងអាល់ប៊ុមរបស់នាង “Lalisa” ។ នៅឆ្នាំ 2023 កម្មវិធី stream តន្ត្រី Spotify បានទទួលស្គាល់នាងថាជាសិល្បករ K-pop ដំបូងគេដែលមានការ streaming លើសពី 1 ពាន់លានដងជាមួយនឹងបទចម្រៀងដែលមានចំណងជើងថា “Money”៕

អត្ថបទពាក់ព័ន្ធ