fbpx

សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម

អត្ថបទដោយ ពិទូ
101 views

សមាគមសិល្បករខ្មែរ បើកកិច្ចប្រជុំក្រោមអធិបតីភាពលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគម ជាមួយសិល្បករ សិល្បការិនី ដែលមានបទពិសោធន៍ក្នុងវិស័យសិល្បៈជាច្រើន ដើម្បីប្រមូលធាតុចូលសំខាន់ៗក្នុងដំណើរឆ្ពោះទៅការរៀបចំសមាគមឱ្យកាន់តែប្រសើរឡើង។

អង្គប្រជុំទ្រង់ទ្រាយធំជាលើកដំបូងនេះ បានពិភាក្សាផ្តោតសំខាន់លើការកំណត់លក្ខណៈវិនិច្ឆ័យរបស់សិល្បករ សិល្បការិនី ដែលអាចចូលរួមក្លាយជាសមាជិករបស់សមាគម ។ ជាក់ស្ដែង សមាជិកនៃអង្គប្រជុំទាំងអស់ បានចែករំលែកនូវបទពិសោធន៍ជាច្រើន ដើម្បីជាធាតុចូល និងមូលដ្ឋានសម្រាប់ការពិចារណាបន្ថែមទៀត មុននឹងឈានទៅដល់ការកំណត់នូវលក្ខណៈវិនិច្ឆ័យជាផ្លូវការ សម្រាប់សមាជិកភាពរបស់សមាគមសិល្បករខ្មែរ។

ដោយឡែក កិច្ចប្រជុំនេះក៏បានពិភាក្សាលើបញ្ហាពាក់ព័ន្ធជាច្រើនទៀតដើម្បីធានាដំណើរការប្រព្រឹត្តទៅរបស់សមាគមសិល្បករខ្មែរ កាន់តែមានភាពល្អប្រសើរសំដៅលើកកម្ពស់កិត្យានុភាពនៃការវិស័យសិល្បៈវប្បធម៌ជាតិ ក៏ដូចជាការចូលរួមចំណែកគាំពារដល់សិល្បករផងដែរ។

អត្ថបទពាក់ព័ន្ធ