តបតាមការអញ្ជើញរបស់គណៈកម្មការរៀបចំសប្តាហ៍វប្បធម៌អរូបីចិន-អាស៊ាន សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រួមជាមួយ សិល្បករ សិល្បការិនី នៃបណ្តាប្រទេសអាស៊ាន ដូចជា: ប្រទេសថៃ វៀតណាម មីយ៉ាន់ម៉ា និងប្រទេសចិនដែលជាម្ចាស់ផ្ទះ បានចូលរួមសម្ដែងក្នុងកម្មវិធីសប្តាហ៍វប្បធម៌អរូបី ចិន-អាស៊ាន ( China-ASEAN Nanning Intangible Cultural Heritage Week ) ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។
ប្រទេសចិន និងអាស៊ាន មានទំនាក់ទំនងជាមួយគ្នាដោយភ្នំ និងទន្លេ មានវប្បធម៌ស្រដៀងគ្នា ចំណងមិត្តភាពរវាងប្រជាជននិងប្រជាជនមានភាពរឹងមាំ ភាគីទាំងពីរមានសម្បត្តិបេតិកភណ្ឌអរូបីដ៏សម្បូរបែប និងចម្រុះពណ៌។ ក្នុងន័យនេះដែរ ដើម្បីពង្រឹងការផ្លាស់ប្ដូរ កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ជាមួយបណ្តាប្រទេសអាស៊ានលើការការពារ និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌អរូបី ការផ្សព្វផ្សាយ ការអភិវឌ្ឍធនធានទេសចរណ៍វប្បធម៌ និងកិច្ចកសាងរួមគ្នានូវសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីចិន-អាស៊ាន (ណាននីង)៕