យើងមានសុទិដ្ឋិនិយមចំពោះកំណើននៃផលិតផលភាពយន្តរបស់ជាតិ ពិសេសការកើនឡើងនូវចំនួនរោងភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដែលសបញ្ជាក់ឲ្យឃើញនូវការកើនឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំ សម្រាប់ទ្រទ្រង់ឧស្សាហកម្មភាពយន្តកម្ពុជា។
ថ្លែងក្នុងពិធីបើកសិល្ខាសាលាលើកកម្ពស់គុណភាពយន្តក្នុងស្រុក ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេស ឯកឧត្ដម សោម សុគន្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈពិតជាមានក្តីសោមនស្សរីករាយ និងសុទិដ្ឋិនិយមយ៉ាង ក្រៃលែង ចំពោះ កំណើននៃផលិតផលភាពយន្តរបស់ជាតិ យើង ពិសេសការ កើនឡើងនូវ ចំនួនរោង ភាពយន្តនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តា ខេត្តមួយចំនួន ដែលសបញ្ជាក់ឲ្យ ឃើញនូវការ កើន ឡើងចំណែកទីផ្សារដ៏សំខាន់សម្រាប់ ដោះដូរផលិតផលភាពយន្ត និងជាគ្រឹះដ៏រឹងមាំ សម្រាប់ ទ្រទ្រង់ ឧស្សាហកម្មភាពយន្តជាតិ។ ទទឹ្ទមនឹងវឌ្ឍនភាពនេះ ក្នុងបរិបទនៃសម័យ ឧស្សាហកម្ម ជំនាន់ ទី៤ វិស័យភាពយន្ត យើងក៏ប្រឈម នឹង បញ្ហាធំៗមួយចំនួនផងដែរ ដែលទាមទារឲ្យមានការយក ចិត្តទុក ដាក់ ដោះស្រាយ រួមគ្នា ពិសេសក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹង និងលើកកម្ពស់គុណភាព ភាព យន្ត ជាតិ យើងឲ្យមានការវិវត្តឈានឡើងប្រកប ដោយនិរន្តរភាព សំដៅរួមចំណែកលើកកម្ពស់ការ ផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ជាតិ ក្នុងបរិយាកាសនៃសង្គមសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។
សិក្ខាសាលាលើកកម្ពស់គុណភាពយន្តក្នុងស្រុក រៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមលោកជំទាវតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អង្គការ សមាគម ផលិតករ អ្នកនិពន្ធ អ្នកដឹកនាំរឿង អ្នកចែកចាយភាពយន្ត អ្នកវិនិយោគរោងភាពយន្ត និងមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីខេត្ត សរុប ១៣០រូប។