fbpx

ឡេង សុវណ្ណតារា​ aka ខ្មែរ១ជីវិត ទម្លាក់បទថ្មី ចង្វាក់ភ្លេងអ៊េម ប៉ារ៉ូញាក់ ស្តាប់ហើយបុកអារម្មណ៍ចង់តែរាំ!

អត្ថបទដោយ ពិទូ
201 views

តារាចម្រៀងរ៉េប លោក ឡេង សុវណ្ណតារា​ aka ខ្មែរ១ជីវិត បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួន ដែលមានចំណងជើងថា HIT DA CLUB។ បទថ្មី HIT DA CLUB នេះ ខ្មែរ១ជីវិត បានច្រៀងរួមគ្នាជាមួយនិង Vito ។

បន្ទាប់ពីទម្លាក់បទ ឆក់ព្រលឹង និងទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្ររបស់ខ្លួន លោក ឡេង សុវណ្ណតារា បានបញ្ចេញបទថ្មីមួយបទទៀត មានចំណងជើងថា HIT DA CLUB featuring ជាមួយ Vito។ ចំពោះចង្វាក់ភ្លេងបទថ្មីនេះ ស្តាប់មើលទៅពិរោះ កន្រ្តាក់អារម្មណ៍ លឺហើយសឹងតែទប់ខ្លួនមិនបាន ចង់តែឡើងគ្រលែងតាមចង្វាក់ភ្លេង។

បទ HIT DA CLUB នេះ ខ្មែរ១ជីវិត និង Vito ជាអ្នកសរសេរប៉ារ៉ូ ដោយបទនេះចេញជាផ្លូវការនៅលើ Channel YouTube Khmer1Jivit នៅថ្ងៃទី 17 ខែវិច្ឆិកា ឆ្នាំ 2023។ គិតមកទល់ថ្ងៃទី 22 ខែឆ្នាំដដែល បទនេះ មានចូលស្តាប់ចំនួន 218,089 នាក់ និងជាប់លេខ​ 3 ជាវីដេអូ កំពុង Trending នៅលើ YouTube៕

អត្ថបទពាក់ព័ន្ធ