108
កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានទទួលជួបលោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបជូនរបាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមនាពេលកន្លងមករហូតដល់បច្ចុប្បន្ននេះ។
នៅក្នុងជំនួបនាពេលរសៀលនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើនឹងសូមឱ្យម្ចាស់អាជីវកម្មទាំងអស់គួរបង្កប់នូវការថែរក្សា និងលើកស្ទួយនូវអ្វីដែលជាវប្បធម៌ អត្តសញ្ញាណជាតិ។
សមាគមសហគ្រិនស្រ្តីកម្ពុជាគឺជាអង្គការសមាជិកមួយដែលបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងកិច្ចការនារី មានគោលបំណងជួយគាំទ្រឱ្យស្រ្តីមានការរីកចម្រើនផ្នែកធុរកិច្ចនិងមានឱកាសរៀបចំបង្កើតបណ្តាញស្រ្តីទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាគាំទ្រដល់ការបង្កើតប្រព័ន្ធអេកូសហគ្រិនភាពសម្រាប់ស្រ្តីនៅក្នុងប្រទេសកម្ពុជាផងដែរ៕