ទិវានៃក្តីស្រឡាញ់ Valentine Day ត្រូវបានគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៤ ខែកុម្ភៈ។ ទិវានេះជាការសម្តែងនូវក្តីស្រឡាញ់ ទៅកាន់មនុស្សជាទីស្រឡាញ់របស់យើងមានដូចជា ម្តាយឪពុក សាច់ញាតិ និង ដៃគូស្នេហា រួមមានប្តីប្រពន្ធ ឫ សង្សារជាដើម។
ដើម្បីចូលរួមនៅក្នុងទិវានៃក្តីស្រឡាញ់ នៅក្នុងឆ្នាំ ២០២៤នេះ PkaSla សូមលើកយកនូវបទចម្រៀងរបស់ តារាចម្រៀង ម៉ានិត ដែលមានអត្ថន័យបង្ហាញនូវក្តីស្រឡាញ់ ស្តាប់ហើយធ្វើឱ្យអារម្មណ៍ស្រឡាញ់នរណាម្នាក់កាន់តែកើនឡើងទ្វេដង។
ម៉ានិត ជាតារាចម្រៀង និង ជាអ្នកនិពន្ធដ៏មានទេពកោសល្យម្នាក់ ដែលរាល់ចម្រៀងរបស់លោកភាគច្រើននិយាយពីអារម្មណ៍ក្តីសេ្នហារបស់យុវវ័យ ដែលលោកទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រិយមិត្ត និង ទ្រទាប់យុវវ័យ។ ខាងក្រោមនេះជាចម្រៀង រៀបរាប់អត្ថន័យស្នេហា បង្កប់ដោយមនោសញ្ចេតនាស៊ីជម្រៅ ចំពោះប្រិយមិត្តដែលកំពុងមានជីវិតបែប ពណ៌ស៊ីជម្ពូរ ស្តាប់ហើយហាក់ចូលទៅក្នុងអារម្មណ៍មួយដែលប្រៀបបីដូចជា “ពិភពលោកកំពុងមានតែយើង២នាក់”៕