fbpx

កិច្ចប្រជុំ ស្តីពី«វឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ»

អត្ថបទដោយ រាជ មេសា
88 views

នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ឹម សុធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក មូលនិធិជាតិជំនួយសង្គម អមដោយថ្នាក់ដឹកនាំ ម.ជ.ជ. បាន​ដឹក​នាំ​កិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងបញ្ហាប្រឈម នៃការអនុវត្តកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដើម្បីពិនិត្យ​លើលទ្ធផលសម្រេចបាន​និងពិភាក្សារក​ដំណោះស្រាយ​លើបញ្ហាប្រឈម​ដែលបានជួបប្រទះដូចជា ករណីការផ្តល់បណ្ណសមធម៌ដល់គ្រួសារដែលបានសម្ភាសន៍ជាប់នៅមានភាពយឺតយ៉ាវ ករណីទិន្នន័យពិការភាពនៅក្នុង​ទិន្នន័យ​អត្តសញ្ញាណកម្មគ្រួសារក្រីក្រ​មានចំនួនតិច និងទិន្នន័យអ្នក​ផ្ទុក​ជំងឺអេដស៍​​ ដោយមាន​សមាស​ភាព​ចូលរួមពីបណ្តា​ក្រសួង​នានាចំនួន​៣៥នាក់។

អត្ថបទពាក់ព័ន្ធ