fbpx

Mini Cooper 2024 រថយន្តខ្នាតតូច លំដាប់ប្រណិត ជាមួយកម្លាំងម៉ាស៊ីន 134សេះ

អត្ថបទដោយ រាជ មេសា
375 views

Mini Cooper ជាប្រ៊េនរថយន្តប្រណិត ដែលមានរូបរាងតូច ប៉ុន្តែគួរឱ្យទាក់ទាញ ជាមួយនឹងតម្លៃប្រហែលខ្ទង់ជាង ២០០០០ដុល្លារនៅលើទីផ្សារអាមេរិក។

នៅពេលនេះ Mini Cooper បានចេញស៊េរីឆ្នាំ 2024 ជាមួយរូបរាងកាន់តែស្រស់ស្អាតថែមទៀត។ រថយន្តតូចច្រឡឹងនេះ ប្រើម៉ាស៊ីនសាំង ទំហំ 1.5លីត្រ និង Turbo ទំហំ 3 ស៊ីឡាំង បង្កើតកម្លាំងបាន 134សេះ។ Mini Cooper 2024 មានប្រអប់លេខអូតូ ស្វ័យប្រវត្តិ ដែលបង្ករភាពងាយស្រួលដល់អ្នកបើកបរ។ ចំណែកល្បឿនរបស់វាវិញ នៅក្នុងទីក្រុង វាអាចរត់ក្នុងល្បឿន 46 គីឡូម៉ែត្រ ក្នុង 1ម៉ោង និង នៅផ្លូវទូលាយ វាអាចរត់ក្នុងល្បឿន 61 គីឡូម៉ែត្រ ក្នុង 1ម៉ោង។

Mini Cooper 2024 មានកៅអីអង្គុយចំនួន 4។ ចំពោះរចនាបថផ្នែកខាងក្នុងរបស់រថយន្ត Mini Cooper 2024 វារៀងមានភាពចង្អៀតបន្តិច នៅត្រង់កន្លែងកៅអីអង្គុយរបស់អ្នកដំណើរនៅខាងក្រោយ ចំណែកនៅកៅអីអង្គុយផ្នែកខាងមុខវិញ រៀងទូលាយ មិនសូវចោទជាបញ្ហាប៉ុន្មានទេ។ រថយន្តប្រណិតខ្នាតតូចមួយនេះ ក៏មានផងដែរនូវ monitor ទំហំ 8.8 អ៊ីងសម្រាប់បញ្ជាប្រើប្រាស់លើមុខងារទូទៅ និង ការកម្សាន្ត។ វាមិនមានមុខងារ Android Auto ទេ ហើយសម្រាប់មុខងារ Apple CarPlay និង កន្លែងសម្រាប់សាកថ្មទូរស័ព្ទឥតខ្សែ វាមិនមានមកជាមួយរថយន្តនេះស្រាប់ទេ ប៉ុន្តែក្នុងករណីដែលអតិថិជនចង់បាន ត្រូវថែមលុយបន្ថែម។ 

តម្លៃរបស់ Mini Cooper 2024 ត្រូវបានដាក់លក់នៅក្នុងតម្លៃចាប់ពី 26,795 ដុល្លារឡើងទៅ សម្រាប់ម៉ូដែលធម្មតា នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

អត្ថបទពាក់ព័ន្ធ