fbpx

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញាតឲ្យឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

អត្ថបទដោយ រាជ មេសា
254 views

ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អនុញាតឲ្យឯកអគ្គរាជទូតព្រះរាជាណាចក្រថៃប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

នាឱកាសពិភាក្សាការងារនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានពិភាក្សាលើការងារសំខាន់ៗចំនួន ៣ គឺ៖​​
១. ការដង្ហែកឋិនព្រះរាជទានរបស់ព្រះមហាក្សត្រថៃ មកកាន់វត្តសិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ២. ការផ្តល់អាហារូបករណ៏ដល់សមណនិស្សិត ទៅសិក្សានៅព្រះរាជាណាចក្រថៃ។ ៣. ការដង្ហែព្រះបរមសេរិរិកធាតុពីប្រទេសឥណ្ឌា មកកម្ពុជា នៅក្នុង ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបជូនថា ជំនួបពិភាក្សាការងារនាឱកាសនេះ ជាការរឹតចំណងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា នឹងព្រះរាជាណាចក្រថៃ តាមរយៈវិស័យព្រះពុទ្ធសាសនា ដែលមានក្រសួងធម្មការ និងសាសនា ជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា។

អត្ថបទពាក់ព័ន្ធ