fbpx

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលបដិសណ្ឋាកិច្ច ព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកនិមន្តមកពីប្រទេសជប៉ុន

អត្ថបទដោយ រាជ មេសា
257 views

រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ចាយ បូរិន បានអញ្ជើញទទួលបដិសណ្ឋាកិច្ចព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកដឹកនាំគណះប្រតិភូ ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារនៅទីការក្រសួង រសៀលថ្ងៃទី២៨ខែតុលាឆ្នាំ២០២៣។

ព្រះតេជគុណ ស៊ិនកៃ កូរី ព្រមទាំងសមាជិកប្រតិភូគ្រប់ព្រះអង្គ សូមសម្តែងនៅការអបអរសាទរ ឯកឧត្តម រដ្ឋមន្រ្តីដែលត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទាន តួនាទីជារដ្ឋមន្រ្តី ក្រសួងធម្មការនិងសាសនា នៃព្រះរាជាណាចក្រកម្ពុជា នៅអាណត្តិទី៧នេះ ព្រមទាំងបានលើកឡើងអំពីគោលបំណងសំខាន់ លើកការត្រៀមរៀបចំនិងគោរពអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ចូលរួមសន្និសិទកំពូលព្រះពុទ្ធសាសនា submit ក្នុងពេលខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានជម្រាបប្រគេនដល់ព្រះអង្គផងដែរថាឯកឧត្តមនិងទទួលជាគោលការណ៏ និងស្នើរឲ្យមានការរៀបចំជាជាឯកសារច្បាស់លាស់ ដើម្បីឯកឧត្តមរៀបចំជំរាបជូនរាជរដ្ឋាភិបាលក្នុងការសម្រេច។ ក្នុងនោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី សូមអរគុណ និងស្វាគមន៏យ៉ាងកក់ក្តៅដល់ព្រះតេជគុណ ស៊ិនកៃ កូរី ប្រធានសន្និសីទកំពូលព្រះពុទ្ធសាសនាពិភពលោកដឹកនាំគណះប្រតិភូ ដែលអញ្ជើញមកទស្សនកិច្ចនៅប្រទេសកម្ពុជានាឱកាសនេះ និងសូមប្រគេនពរព្រះតេជគុណ និងគណៈប្រតិភូ ទទួលបានសុខសុវត្ថិភាព ពិសេសជោគជ័យក្នុងបេសកម្មដែលបានគ្រោងទុក ៕

អត្ថបទពាក់ព័ន្ធ