fbpx

រដ្ឋមន្រ្តីក្រសួងធនធានទឹកចុះពិនិត្យការស្ដារប្រឡាយរំដោះទឹកជួយសង្រ្គោះស្រូវពលរដ្ឋជិត១ពាន់ហិកតានៅក្នុងស្រុកព្រៃកប្បាស់

អត្ថបទដោយ រាជ មេសា
117 views

រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្តម ថោ ជេដ្ឋា បានចុះពិនិត្យការស្ដារប្រឡាយដើម្បីបើកផ្លូវទឹកយកមកជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋចំនួន៨៨៥ហិកតា នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ។

នៅក្នុងឱកាសចុះពិនិត្យនិងជួបជាមួយបងប្អូនកសិករ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមបានថ្លែងប្រាប់បងប្អូនប្រជាពលរដ្ឋពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ជាភ្លាមៗដល់ក្រសួងធនធានទឹកអោយសិក្សានិងរកវិធានការណ៍ជាបន្ទាន់ដើម្បីស្វែងរកប្រភពទឹកជួយសង្រ្គោះដំណាំស្រូវបងប្អូនប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតទឹកហើយអាចនិងខូចស្រូវទាំងអស់ប្រសិនបើគ្មានទឹកបូបបញ្ចូលស្រែរបស់ពួកគាត់។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងធនធានទឹកបានថ្លែងបន្ថែមថា ឆ្នាំមុនមានភ្លៀងធ្លាក់ច្រើន ដោយឡែកឆ្នាំនេះភ្លៀងធ្លាក់តិចដែលធ្វើឲ្យយើងខ្វះខាតទឹកប្រើប្រាស់ជាពិសេសប៉ះពាល់ដល់បងប្អូនប្រជាកសិករយើងដែលធ្វើស្រែប្រាំង ក៍ប៉ុន្តែទោះជាយ៉ាងណាដោយទាំងអាជ្ញាធមូលដ្ឋាន មន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមនិងក្រសួងធនធានទឹក បានយកចឹត្តទុកដាក់និងស្វែងរកប្រភពទឹកដើម្បីជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ដូចជាកណីយ៍នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវនៅថ្ងៃនេះ យើងបានជួយសង្រ្គោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋបានជិត១ពាន់ហិកតា។

លោក ហ៊ុន ភន ប្រជាពលរដ្ឋនៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាសដែលមានស្រែ១ហិកតា ហើយដែលស្រូវរបស់គាត់ជិតខូចដោយសារតែគ្មានទឹកបូមដាក់ បានសំដែងនូវការសប្បាយចឹត្តដែលអាជ្ញាធពាក់ព័ន្ធបានស្វែករកប្រភពទឹកនិងបានជួយកាយប្រឡាយបង្ហូទឹកយកមកជួយសង្រ្គោះដំណាំស្រូវរបស់គាត់អោយល្អប្រសើរឡើងវិញ។

លោក ស៊ិន ញ៉ិល មេឃុំកំពែង តំណាងអោយបងប្អូនប្រជាពលរដ្ឋបានសម្ដែងអារម្មណ៍សប្បាយរីករាយនិងបានថ្លែងអំណគុណចំពោះអាជ្ញាធស្រុកខេត្តនិងមន្រ្តីពាក់ព័ន្ធជាពិសេសសម្ដេចបវធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់អោយក្រសួងធនធានទឹកចុះមកជួយអន្តរាគមន៍ជួយសង្រ្គោះដំណាំស្រូវនៅក្នុងឃុំកំពែងបានទាន់ពេលវេលា៕

អត្ថបទពាក់ព័ន្ធ