fbpx

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទស្សនកិច្ច សួរសុខទុក្ខ លើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប

អត្ថបទដោយ រាជ មេសា
44 views

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញទស្សនកិច្ច សួរសុខទុក្ខ លើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ។

កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អគ្គនាយក ។

អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា និងប្រតិភូអមដំណើរ បានអញ្ជើញមកទស្សនកិច្ច សួរសុខទុក្ខ លើកទឹកចិត្តដល់សិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាវិចិត្រសិល្បៈភូមិភាគសៀមរាប ដោយបរិយាកាសរំភើបរីករាយក្រៃលែង ។

លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សិស្សនុសិស្សទាំងអស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ហ្វឹកហាត់របាំ ភ្លេង សិល្បៈសូនរូប ទទួលបានជោគជ័យគួរជាទីមោទនៈ។ លោកជំទាវបណ្ឌិតសភាចារ្យក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ខិតខំប្រែងបន្តទៀត ដើម្បីលើកស្ទួយសិល្បៈអរូបីឲ្យកាន់តែរស់រវើក ប្រកបដោយគុណភាព និងបានលើកតម្កើងអត្តសញ្ញាណជាតិកាន់តែខ្ពង់ខ្ពស់ ។

អត្ថបទពាក់ព័ន្ធ