fbpx

គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា បានចូលរួមកិច្ចប្រជុំការងារត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា

អត្ថបទដោយ ពិទូ
128 views

នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង នៅសាលប្រជុំនាគព័ន្ធ ទីស្តីការក្រសួងការពារជាតិ។

សូមបញ្ជាក់ថា ក្នុងពិធីប្រារព្ធខួបលើកទី ២៥ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប ៥ ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ក៏បានរៀបចំពិធីតាំងពិព័រណ៍។

ដោយមានការចូលរួមពីស្ថាប័ន ក្រសួងនានា រួមមាន៖ ពិព័រណ៍សមិទ្ធផល ២៥ឆ្នាំ តាមរយៈនយោបាយឈ្នះ ឈ្នះ -ពិព័រណ៍ផលិតផល និង ម្ហូបអាហារខ្មែរ ព្រមទាំង បាញ់កាំជ្រួច នៅពេលរាត្រី អបអរខួបលើកទី ២៥ ឆ្នាំ រយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០២៣។

អត្ថបទពាក់ព័ន្ធ