fbpx

ក្រសួងមុខងារសាធារណៈ បន្តរៀបចំវគ្គបណ្តុះបណ្តាលជូនរដ្ឋបាលថ្នាក់ក្រោមជាតិ ស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ» នៅតាមបណ្តាខេត្តចំនួន ៣ទីតាំង ផ្សេងៗគ្នា

អត្ថបទដោយ រាជ មេសា
86 views

ឯកឧត្តម ឡុង សារឿន អគ្គនាយកប្រព័ន្ធគ្រប់គ្រងមន្ត្រីតាមឌីជីថលនៃក្រសួងមុខងារសាធារណៈ ដឹកនាំរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអង្គភាពថ្នាក់ក្រោមជាតិ ដើម្បីធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ ក្នុងខេត្តចំនួន ៣ផ្សេងៗគ្នា គឺខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកំពង់ចាម ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង ក្នុងគោលបំណងគាំទ្រដល់ដំណើរការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំក្នុង គ្រឹះស្ថានបឋមសិក្សាសាធារណៈ គ្រឹះស្ថានមត្តេយ្យសិក្សាសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍។ វគ្គបណ្តុះបណ្តាលបានរៀបចំបទបង្ហាញដែលលម្អិតទៅលើមុខងារប្រព័ន្ធ, លំហូររបស់ប្រព័ន្ធ, ការបង្កើតគណនី CamDigiKey នៅលើកម្មវិធីទូរស័ព្ទដៃ, របៀបចូលប្រើប្រាស់ប្រព័ន្ធ, និងការធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ(វិស័យអប់រំ)។

សូមបញ្ជាក់ថា បន្ទាប់ពីវគ្គបណ្តុះបណ្តាលថ្ងៃទី៧ ខែមិថុនា​ឆ្នាំ២០២៤ នៅមន្ទីរអប់រំ យុវជន​ និងកីឡា រាជធានីភ្នំពេញ ដែលបានបញ្ចប់កន្លងមក ក្រសួងមុខងារសាធារណៈ បានបន្តរៀបចំវគ្គបណ្តុះបណ្តាលនៅតាមបណ្តាខេត្ត៣ទីតាំងផ្សេងគ្នា ដោយមានការចូលរួមពីដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពី ថ្នាក់ដឹកនាំ​ និងមន្ត្រីជំនាញនៃមន្ទីរអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរមុខងារសាធារណៈ នាយក នាយករង​ សាលាបឋមសិក្សាសាធារណៈ សាលាមត្តេយ្យសាធារណៈ និងមជ្ឈមណ្ឌលសិក្សាសហគមន៍នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌពាក់ព័ន្ធ។ វគ្គទាំងនោះរួមមាន៖ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល, ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅគុរុកោសល្យខេត្តតាកែវ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាខេត្តកំពង់ចាម៕

អត្ថបទពាក់ព័ន្ធ