153
បងប្អូនមកស្គាល់ប្រឡាយលេខ១៥ ដែលនាំប្រភពទឹកពីទន្លេបាសាក់ ដេីម្បីជាប្រភពទឹកឲ្យប្រពន័្ធធារាសាស្ត្រទំនេីបពេញលេញ ដោយមានប្រភពទឹក ប្រឡាយមេ ប្រឡាយរង ប្រឡាយជេីងក្អែប និងមានស្ថានីយ៍បូមទឹកដេីម្បីជាជំនួយ។
ប្រពន្ធ័ធារាសាស្ត្រនេះមានសក្តានុពលបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋក្នុងស្រុកចំនួន៣ គឺស្រុកទ្រាំង ស្រុកអង្គរបុរី និងក្រុងដូនកែវ និងមានលទ្ធភាពដល់ការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលប្រមាណ ១២០០០ ហិកតា៕ ប្រជាពលរដ្ឋអាចបង្កបង្កេីនផល ៣ដងក្នុងមួយឆ្នាំ ដោយគ្មានការខ្វះទឹកស្រោចស្រពទេ។
ប្រឡាយនេះមានបណ្តោយ ៥២គីឡូម៉ែត្រ និងទទឹង ៨៨ម៉ែត្រ ដែលជាប្រឡាយស្រោចស្រពផង រំដោះទឹកផង និងជាផ្លូវទឹកដឹកជញ្ជូនទំនិញពីក្រុងដូនកែវ ខេត្តតាកែវ ទៅប្រទេសវៀតណាម។