fbpx

ភាពយន្តខ្លីៗ Mini Series កំពុងមានការពេញនិយម នៅតំបន់អាសុីអាគ្នេយ៍

អត្ថបទដោយ ពិទូ
173 views

កម្មការិនីក្រីក្រម្នាក់យល់ព្រមដោយស្ទាក់ស្ទើរចំពោះទំនាក់ទំនងស្និទ្ធស្នាលជាមួយម្ចាស់កសិដ្ឋានដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅទ្វីបអាហ្រ្វិក ប៉ុន្តែការប្រាស្រ័យទាក់ទងគ្នាដោយបង្ខំពីដំបូងរបស់ពួកគេបានរីកដុះដាលទៅជាស្នេហាដែលមិននឹកស្មានដល់។

នេះគ្រាន់តែជាឧទាហរណ៍មួយនៃរឿងភាគខ្នាតតូច Mini series ដែលត្រៀមនឹងចាក់ផ្សាយនៅលើកម្មវិធី App ទូរស័ព្ទរបស់ចិន បើទោះបីជាអ្នកគ្រប់គ្រងរបស់ App នេះ ចាត់ទុកថាមិនមានភាពអស្ចារ្យគ្រប់គ្រាន់ និងស្វែងរកការកែប្រែបន្ថែមទៀតនៅក្នុងវគ្គនីមួយៗដែលមានរយៈពេលពី 1 ទៅ 3 នាទីក៏ដោយ។

ទម្រង់ការនិទានរឿងប្រលោមលោកនេះ ដែលរួមមានវគ្គប្រហែល 60-80 ក្នុងមួយវគ្គ ជាធម្មតាមានទំនោរផ្តល់នូវបទភ្លេងបែបស្រើបស្រាលនៅគ្រប់វគ្គដើម្បីឱ្យទស្សនិកជនចូលអារម្មណ៍ពេញទំហឹង។

ជាឧទាហរណ៍ នៅក្នុងរឿង Never Divorce a Secret Billionaire Heiress អ្នកទស្សនាអាចបញ្ចប់ការមើលរឿងដ៏ស្មុគស្មាញដែលទាក់ទងនឹងអាពាហ៍ពិពាហ៍ដែលមិនស្របគ្នា និងការប្រយុទ្ធដើម្បីមរតកក្នុងរយៈពេលតិចជាង 10 នាទី។

រឿង​ខ្នាត​តូច​ Mini Series បែប​នេះ​កំពុង​មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​ទស្សនិកជន​នៅ​សហរដ្ឋ​អាមេរិក និង​នៅអាស៊ីអាគ្នេយ៍៕

អត្ថបទពាក់ព័ន្ធ