fbpx

ការអភិវឌ្ឍន៍សមត្ថភាព និងវិជ្ជាជីវៈគ្រូបង្រៀននៅសាកលវិទ្យាល័យការពារជាតិ

អត្ថបទដោយ ពិទូ
59 views

ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ សាកលវិទ្យាល័យការពារជាតិបាននិងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីបណ្ដុះបណ្ដាលវគ្គអភិវឌ្ឍន៍វិជ្ជាជីវៈគ្រូបង្រៀន និងវគ្គបុរេគរុកោសល្យក្នុងការបង្រៀនភាសារអង់គ្លេស នៅមហាវិទ្យាល័យវិទ្យាសាស្រ្តសង្គម និងភាសា ដោយមានការអញ្ជើញចូលរួមពីសំណាក់គ្រូបង្គោលនៅជុំវិញតំបន់អាស៊ីអាគ្នេយ៏ និងដែនកោះប៉ាស៊ីហ្វិកផងដែរ។

សូមគូសបញ្ជាក់ផងដែរថា កម្មវិធីបណ្ដុះបណ្ដាលទាំងពីរនេះគឺត្រូវបានធ្វើឡើងស្របតាមចក្ខុវិស័យរបស់សាកលវិទ្យាល័យការពារជាតិក្នុងការបង្កើត និងពង្រឹងនូវបណ្ដាញទំនាក់ទំនងមួយដើម្បីចែករំលែក និងផ្លាស់ប្ដូរនូវបទពិសោធន៍រវាងស្ថាប័នអប់រំយោធានៅក្នុងតំបន់ក្នុងន័យពង្រឹងគុណភាពនៃការបង្រៀន និងរៀនឱ្យបានកាន់តែប្រសើរឡើង។

ក្នុងឱកាសនេះដែរ សាកលវិទ្យាល័យការពារជាតិសូមថ្លែងអំណរគុណចំពោះក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា និងការិយាល័យអនុព័ន្ធយោធាអូស្រ្តាលីប្រចាំប្រទេសកម្ពុជា ព្រមទាំងកងទ័ពភូមិន្ទអូស្រ្តាលីដែលបានជួយជ្រោមជ្រែង និងសម្របសម្រួលឱ្យកម្មវិធីនេះប្រព្រឹត្តទៅបានរលួន និងទទួលបានជោគជ័យ។

អត្ថបទពាក់ព័ន្ធ