fbpx

តំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

អត្ថបទដោយ រាជ មេសា
206 views

ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន បានចូលរួមកិច្ចប្រជុំចង្អៀតនិងពេញអង្គនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលធ្វើឡើងក្រោមអធិបតីភាពរបស់ ឯកឧត្តម AIRLANGGA HARTARTO រដ្ឋមន្រ្តីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងមានការចូលរួមពីរដ្ឋមន្រ្តី និងតំណាងជាតិនៃក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ច របស់ប្រទេសជាសមាជិកអាស៊ានទាំងអស់ ព្រមទាំងឯកឧត្តមអគ្គលេខាធិការអាស៊ានផងដែរ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីកត់សម្គាល់ក៏ដូចជាចែករំលែកនូវទស្សនល្អៗ លើវឌ្ឍនភាពសេដ្ឋកិច្ចសាកល និងដំណើរការនៃការរៀបចំឯកសារចក្ខុវិស័យអាស៊ានក្រោយឆ្នាំ២០២៥។

អត្ថបទពាក់ព័ន្ធ