fbpx

Nokia N9 ម៉ូដែលទូរស័ព្ទមានរូបរាងស្រស់ស្អាតបំផុតមួយ ដែល Nokia ធ្លាប់ផលិត

អត្ថបទដោយ រាជ មេសា
307 views

Nokia ជាប្រ៊េនទូរស័ព្ទមួយដែលធ្លាប់វាយលុក ទីផ្សារទូរស័ព្ទចល័ត (mobile phones) កាលពីពេលអតីតកាល និងទទួលបានជោគជ័យលើការផលិតនិងដាក់លក់ឱ្យអតិថិជន ពោលគឺមិនមានប្រ៊េនទូរស័ព្ទណាអាចប្រជែងឈ្នះក្រុមហ៊ុនហ្វាំងឡង់ មួយនេះឡើយ កាលពីអំឡុងពេលនោះ។

កាលពីឆ្នាំ ២០១១ ក្រុមហ៊ុន Nokia បានបញ្ចេញទូរស័ព្ទ Nokia N9 ដែលជាម៉ូដែលមួយមានរូបរាងស្អាត និង touchscreen ពេញផ្ទៃអេក្រង់តែម្តង។ នាពេលនោះ Nokia ទំនងជាបញ្ចេញវាមកដើម្បីប្រកួតប្រជែងនឹង iPhone របស់ Apple និងទូរស័ព្ទ Galaxy របស់ Samsung។ ប៉ុន្តែថ្វីត្បិតតែ Nokia N9 មានរូបរាងស្អាត និងទំនើបយ៉ាងណាក្តី ប៉ុន្តែវាមិនសូវទទួលបានជោគជ័យប៉ុន្មានទេ ដោយសារតែពេលនោះ Nokia ដើរយឺតមួយជំហាន ស្របពេល ទូរស័ព្ទ iPhone និង Samsung Galaxy បានវាយលុកចូលទីផ្សាររួចស្រាច់បាត់ទៅហើយ។

Nokia N9 ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ MeeGo 1.2 Harmattan ដោយវាមានអេក្រង់ប្រភេទ AMOLED ទំហំ 3.9 អ៊ីង និង កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល។ ទំហំម៉ាស៊ីនរបស់ទូរស័ព្ទនេះ មានអង្គផ្ទុកទិន្នន័យ 16GB / 1GB Ram និងមួយជម្រើសទៀត 64GB / 1GB Ram។ កម្លាំងម៉ាស៊ីនរបស់វាអាចចាត់ទុកថា ខ្លាំងហើយនៅជំនាន់នោះ។ វាជាទូរស័ព្ទមួយដែល Nokia នៅតែប្រើប្រព័ន្ធប្រតិបត្តិការ OS បង្កើតដោយខ្លួនឯង និងមិនសូវមាន Apps ច្រើនផ្តល់ដល់អ្នកប្រើប្រាស់។ អ្វីដែលប្រិយមិត្តអ្នកគាំទ្រ Nokia ចង់បានគឺទូរស័ព្ទស្មាតហ្វូនដែលមានរូបរាងស្អាត និង ប្រព័ន្ធប្រតិបត្តិការមួយដែលសម្បូរទៅដោយ Apps នោះគឺប្រព័ន្ធប្រតិបត្តិការ Android៕

អត្ថបទពាក់ព័ន្ធ