fbpx

មិនមែនឡើងតែនៅខ្មែរទេ! ប្រទេសមួយជាប់កម្ពុជា ប្រេងសាំងឡើងថ្លៃជាលើកទី 5 ជាប់ៗគ្នា

អត្ថបទដោយ ពិទូ
241 views

តម្លៃប្រេងសាំង នៅក្នុងប្រទេសវៀតណាម បានឡើងថ្លៃជាលើកទី 5 ជាប់ៗគ្នាកាលពីពេលថ្មីៗនេះ ដោយបានកើនឡើងមិនឈប់ឈរចាប់តាំងពីដើមខែកក្កដា។

ប្រេងសាំងដ៏ពេញនិយម RON95 គឺឡើងថ្លៃ 2.54% នៅតម្លៃ 24,600 ដុងក្នុងមួយលីត្រ។ Biofuel E5 RON92 បានកើនឡើង 2.23% ដល់ 23,330 ដុង។

ប្រេងម៉ាស៊ូតបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេលជាងបីខែ ដោយធ្លាក់ចុះ 1.79% មកនៅត្រឹម 17.980 ដុង។

តម្លៃប្រេងសាំងសកលបានប្រែប្រួលក្នុងរយៈពេល 10 ថ្ងៃចុងក្រោយនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានឡើងថ្លៃ ហើយប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ។

ប្រទេសចិន បានប្រើប្រាស់ប្រេងសាំងបម្រុងរបស់ខ្លួនដើម្បីការពារប្រទេស OPEC+ ពីការកាត់បន្ថយការផ្គត់ផ្គង់របស់ពួកគេ។ RON92 មានតម្លៃថ្លៃជាង3.14% នៅតម្លៃ $102.76 ក្នុងមួយបារ៉ែល។

ប៉ុន្តែប្រេងម៉ាស៊ូតបានធ្លាក់ចុះ 0.3% មកត្រឹម 116.72 ដុល្លារក្នុងមួយបារ៉ែល៕

អត្ថបទពាក់ព័ន្ធ