fbpx

លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ»

អត្ថបទដោយ រាជ មេសា
141 views

នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ» សម្រាប់មន្ត្រីការទូត និងសហព័ទ្ធមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំនួន២០រូប។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការ និងជាទីប្រឹក្សាផ្ទាល់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ លោកជំទាវរដ្ឋលេខាធិការបានសំដែងនូវការអបអរសាទរចំពោះ សិក្ខាកាមទាំង២០រូប ដែលបានចូលរួមបញ្ចប់វគ្គបណ្តុះបណ្តាលដោយជោគជ័យ និងទទួលបាននូវវិញ្ញាបនបត្របញ្ជាក់ការសិក្សានៅថ្ងៃនេះ។ លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា ការទូតអាហារជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ច ហើយរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកការទូតសេដ្ឋកិច្ចការការងារអាទិភាព។ លោកជំទាវបានណែនាំដល់សិក្ខាកាម ប្រើប្រាស់ការទូតអាហារជាមធ្យោបាយជួយជំរុញ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជានៅលើឆាកអន្តរជាតិ និងផលប្រយោជន៍ដែលយើងនឹងទទួលបានមកវិញ គឺការនាំចេញផលិតផលកសិកម្ម និងការទាក់ទាញវិនិយោគ និងទេសចរ ដែលនេះជាផ្នែកមួយដ៏សំខាន់នៃការទូតសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល។

អត្ថបទពាក់ព័ន្ធ