fbpx

ទ្រព្យសម្បត្តិ CEO របស់ក្រុមហ៊ុនផលិតបន្ទះឈីប Nvidia កើនឡើងខ្លាំង ក្រោយត្រូវប៉ាន់នៅផ្សារហ៊ុន

អត្ថបទដោយ ពិទូ
98 views

ទ្រព្យសម្បត្តិរបស់នាយកប្រតិបត្តិ Nvidia លោក Jensen Huang បានកើនឡើងខ្លាំងនាពេលថ្មីៗនេះ ខណៈដែលក្រុមហ៊ុនដែលលោកបានបង្កើតនៅឆ្នាំ1993 បានកើនឡើងតម្លៃភាគហ៊ុន គួរអោយកត់សម្គាល់។

ឥឡូវនេះត្រូវបានចាត់ថ្នាក់ដោយ Bloomberg ថាជាមហាសេដ្ឋីលំដាប់ទី 21 នៅលើពិភពលោក លោក Huang បានពង្រីកទ្រព្យសម្បត្តិរបស់ខ្លួនរហូតដល់8.5 ពាន់លានដុល្លារ ខណៈដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនលោកបានកើនឡើង 15% នៅក្នុងអំឡុងពេលជួញដូរផ្សារហ៊ុន។

លោក Huang អាយុ 61 ឆ្នាំឥឡូវនេះមានទ្រព្យសម្បត្តិប្រមាណ 68.1 ពាន់លានដុល្លារ ខណៈបញ្ជីអ្នកមាននៅលើពិភពលោកត្រូវបាននាំមុខដោយ Elon Musk, Bernard Arnault និង Jeff Bezos ។

លោក Huang បានកាន់មុខតំណែងរបស់ Nvidia តាំងពីដើមមក ដោយបម្រើការជាសហស្ថាបនិក នាយកប្រតិបត្តិ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល។លោក កាន់កាប់ប្រហែល 3% នៃក្រុមហ៊ុន។

អ្នកដឹកនាំបច្ចេកវិទ្យាដែលកើតនៅតៃវ៉ាន់រូបនេះបានចូលរៀននៅសាកលវិទ្យាល័យ Oregon State និងសាកលវិទ្យាល័យ Stanford មុនពេលធ្វើការនៅក្រុមហ៊ុនបន្ទះឈីបប LSI Logic និង Advanced Micro Devices (AMD) ហើយបន្ទាប់មកបើកដំណើរការ Nvidia ជាមួយ Chris Malachowsky និង Curtis Priem៕

អត្ថបទពាក់ព័ន្ធ