fbpx

រូបគំនូរល្បីមួយផ្ទាំង បាត់ខ្លួនអស់ 100ឆ្នាំ ពេលនេះរកឃើញវិញ ដាក់លក់ដេញថ្លៃជាង 40លានដុល្លារ

អត្ថបទដោយ ពិទូ
126 views

រូបគំនូររបស់វិចិត្រករជនជាតិអូទ្រីស Gustav Klimt ដែលត្រូវបានគេជឿថាបាត់អស់រយៈពេល 100 ឆ្នាំ ត្រូវបានរកឃើញនៅទីក្រុងវីយែន ប្រទេសអូទ្រីស។

រូបគំនូរ “Portrait of Fraulein Lieser” ធ្លាប់ជាកម្មសិទ្ធិរបស់គ្រួសារជ្វីហ្វនៅប្រទេសអូទ្រីស ហើយត្រូវបានដាក់តាំងបង្ហាញចុងក្រោយជាសាធារណៈនៅឆ្នាំ 1925 ។ ជោគវាសនារបស់រូបគំនូរនេះ រសាត់អណ្តែតមិនដឹងទៅដល់ទីណា បាត់ខ្លួនអស់រយៈពេល 100 ឆ្នាំ។

រូបគំនូរដែលបានបាត់ខ្លួនអស់ពេលជាយូរនេះ ត្រូវបានគេប៉ាន់ប្រមាណថា វាមានតម្លៃជាង 42 លានដុល្លារ ។ លោក អ៊ឹម គីនស្គី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ផ្ទាំងគំនូរនៃភាពកម្រ សារៈសំខាន់ និងតម្លៃសិល្បៈបែបនេះ មិនមាននៅលើទីផ្សារសិល្បៈនៅអឺរ៉ុបកណ្តាលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ” ។

ឥឡូវនេះ រូបគំនូរនេះនឹងត្រូវដាក់ដេញថ្លៃនៅថ្ងៃទី 24 ខែមេសា ខាងមុខ ក្នុងនាមជាម្ចាស់ និងអ្នកស្នងតំណែងស្របច្បាប់នៃគ្រួសារ Lieser ។ មុនពេលដេញថ្លៃ គំនូរនេះនឹងត្រូវដាក់បង្ហាញនៅទីតាំងអន្តរជាតិផ្សេងៗ រួមមានចក្រភពអង់គ្លេស ស្វីស អាល្លឺម៉ង់ និងទីក្រុងហុងកុង។

រូបគំនូរនេះធ្លាប់ជាកម្មសិទ្ធិរបស់គ្រួសារ Lieser ដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ និងជាជនជាតិ ជ្វីហ្វរស់នៅនៅទីក្រុងវីយែន។ មេធាវីផ្នែកគំនូរសិល្បៈម្នាក់ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអូទ្រីសថា រហូតមកដល់ពេលនេះ ពួកគេមិនបានរកឃើញភ័ស្តុតាងណាមួយដែលថា ស្នាដៃនេះត្រូវបានលួចក្នុងអំឡុងសង្គ្រាមលោកលើកទីពីរនោះទេ៕

អត្ថបទពាក់ព័ន្ធ