(ទីក្រុងហ្សឺណែវ សហព័ន្ធស្វីស)៖ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម សួន ប្រសិទ្ធ អគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងក្នុងនាមជាប្រធានក្រុមប្រទេស៧៧ និងចិន ដែលមានសមាជិកចំនួន ១៣៥ បានថ្លែងបទអន្តរាគមន៍ក្នុងកម្មវិធីបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី៧ ស្តីពី “Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy” របស់អង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍ (UNCTAD) នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវ សហព័ន្ធស្វីស។ ក្នុងនោះកម្ពុជាបានលើកអំពីសក្តានុពល និងតម្រូវការនៃប្រទេសកំពុងអភិវឌ្ឍន៍សម្រាប់សេដ្ឋកិច្ចឌីជីល និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ព្រមទាំងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសមាជិក និងអង្គការអន្តរជាតិដែលពាក់ព័ន្ធ ពិសេសតួនាទីស្នូលនៃអង្គការUNCTAD។
អង្គការសហប្រជាជាតិបើកកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំលើកទី៧ ស្តីពី “Intergovernmental Group of Experts (IGE) on E-Commerce and the Digital Economy”
អត្ថបទដោយ រាជ មេសា
អត្ថបទដោយ រាជ មេសា 120 views
120