fbpx

លោកស្រី Paetongtarn Shinawatra ប្រធានបក្សកាន់អំណាច ភឿថៃ នឹងមកបំពេញទស្សកិច្ចនៅកម្ពុជា ក្នុងអំឡុងខែមីនា ខាងមុខនេះ

អត្ថបទដោយ ពិទូ
113 views

យោងតាមការចុះផ្សាយរបស់សារព័ត៍មានចិន Xinhua News បានឱ្យដឹងថា ប្រធានគណបក្សភឿថៃដែលកំពុងកាន់អំណាចរបស់ប្រទេសថៃលោកស្រី Paetongtarn Shinawatra នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី 18-19 ខែមីនា ឆ្នាំ 2024 ខាងមុខនេះ។

សេចក្តីថ្លែងការណ៍របស់ គណបក្សប្រជាជនកម្ពុជា បាននិយាយថា “ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់រវាងគណបក្សទាំងពីរគឺសំដៅផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងគណបក្សទាំងពីរ”។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី Paetongtarn Shinawatra នឹង​ជួប​ពិភាក្សា​ជាមួយ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា និងជា ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន បន្ទាប់មកនឹង​ជួប​សំដែង​ការ​គួរសម​ជាមួយ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

ដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោកស្រី Paetongtarn Shinawatra ត្រូវបានប្រកាសបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញលោកស្រីកាលពីថ្ងៃពុធ កន្លងទៅ ពោលគឺនៅពេលដែលសម្តេចបានទៅសួរសុខទុក្ខលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅវិមានរបស់លោកក្នុងទីក្រុងបាងកក ប្រទេសថៃ៕

អត្ថបទពាក់ព័ន្ធ