fbpx

រដ្ឋបាលរាជធានីភ្នំពេញរៀបចំរថយន្តក្រុង 455 គ្រឿង ដឹកពលរដ្ឋទៅលេងស្រុក ដោយមិនយកប្រាក់

អត្ថបទដោយ ពិទូ
88 views

ព្រឹកថ្ងៃ​សុក្រ​ ០៤កេីត​ ខែចេត្រ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវ​នឹង​ថ្ងៃ​ទី​១​២​ ខែមេសា​ ឆ្នាំ​២០២៤​ ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ បាន​អញ្ជើញចុះ​ត្រួតពិនិត្យទីតាំង​ និង​ជូន​ដំណើរ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ដឹក​ជញ្ជូន​សាធារណៈ​ ទៅ​ស្រុក​កំណើត។

គោរព​អនុវត្ត​តាម​អនុសាសន៍​ណែនាំដ៏ខ្ពង់ខ្ពស់​សម្ដេច​មហាបវរ​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង ដឹកជញ្ជូនប្រជាពលរដ្ឋទៅមកតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

អត្ថបទពាក់ព័ន្ធ