fbpx

ប្រធានាធិបតី Joko Widodo ថា ឥណ្ឌូនេស៊ីចាប់អារម្មណ៍ចង់ធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតបាល់ទាត់ពិភពលោក ឆ្នាំ ២០២៥

អត្ថបទដោយ ពិទូ
138 views

លោកប្រធានាធិបតី Joko Widodo បាននិយាយនៅថ្ងៃច័ន្ទ ទី០៤ ខែធ្នូ​ ឆ្នាំ២០២៣ថា ប្រទេសឥណ្ឌូនេស៊ី នឹងប្រកាសអំពីចំណាប់អារម្មណ៍របស់ខ្លួនចំពោះស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោករបស់ FIFA ក្នុងការរួមគ្នារៀបចំការប្រកួតបាល់ទាត់ពិភពលោក U-20 ឆ្នាំ ២០២៥ ជាមួយប្រទេសសិង្ហបុរី។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សាកាតា ដោយសំដៅទៅលើសមាគមបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ីថា “សេចក្តីប្រកាស ត្រូវបានចុះហត្ថលេខាដោយសហព័ន្ធបាល់ទាត់ឥណ្ឌូនេស៊ី PSSI និងសហព័ន្ធបាល់ទាត់សិង្ហបុរី (FAS) ។ ខ្ញុំ​ជឿ​ថា សិង្ហបុរី និង​ឥណ្ឌូណេស៊ី​អាច​ធ្វើជា​ម្ចាស់​ផ្ទះ​ដ៏​ល្អ”។

ដោយឡែក កាលពីថ្ងៃច័ន្ទ កន្លងទៅ សហព័ន្ធបាល់ទាត់សិង្ហបុរី FAS បាននិយាយថា លិខិតបំណងពិភាក្សា និងពិចារណារួមគ្នាក្នុងការធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម 20ឆ្នាំ និងក្រោម 17 ឆ្នាំ នាពេលអនាគតជាមួយប្រទេសឥណ្ឌូនេស៊ីចាប់ពីឆ្នាំ 2025 ត្រូវបានដាក់ជូនទៅ FIFA រួចរាល់ហើយ។ ប្រទេស​ឥណ្ឌូណេស៊ី​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក U-17 ដែល​បាន​បញ្ចប់​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​អាល្លឺម៉ង់ បានក្លាយជាជើងឯក។ គួរឱ្យដឹងថា U-20 World Cup គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ខណៈដែល U-17 World Cup នឹងក្លាយជាការប្រកួតប្រចាំឆ្នាំចាប់ពីឆ្នាំ 2025 តទៅ៕

អត្ថបទពាក់ព័ន្ធ